ថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥
សាលប្រជុំធំ មន្ទីរសេដ្ឋកិច្ច និងហិរញវត្ថុខេត្ត មានកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៧ សហវ.ស.រអថ ស្ដីពីការអនុវត្តច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ហេង ឡុង ប្រធានប្រតិភូតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីទទួលបន្ទុកការងារហិរញ្ញវត្ថុតាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណ ៦៥ រូប។